ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី "ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤

នាថ្ងៃព្រហស្បត្តិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤, មន្រ្តីបង្គោល PMAS នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ចំនួន ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី "ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)" នៅ សណ្ឋាគារ Sun & Moon Rever Side រាជធានីភ្នំពេញ, ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីបង្គោលទទួលបន្ទុកតាមអង្គភាពក្រោមឪវាទ កសហវ., ក្រសួង/ស្ថាប័ន និងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥។ គោលបំណងរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការសកម្មភាព ការរៀបចំថវិកា និងការរៀបចំរបាយការណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) ដែលជាប្រព័ន្ធថ្នាលបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានអនុវត្តជាផ្លូវការក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង